![]() |
dsfsdfdsfdsfsdf |
ស្រុកក្រឡាញ់
ស្រុកក្រឡាញ់
Tuesday, August 20, 2013
Monday, August 19, 2013
អំពីខេត្តសៀមរាប
កំរងឯកសារស្ថានភាពក្រុង ស្រុក ខណ្ឌ នេះ បានរៀបរៀងឡើងតាមរយៈកម្មវិធី កុំព្យូទ័រឈ្មោះ
“ទិន្នន័យមូលដ្ឋានឃុំ” ហៅកាត់ស៊ីឌីប៊ី(CDB) ដែលមានបំណងជាចម្បងគឺ សំរាប់ប្រើប្រាស់ក្នុងការកសាងផែនការអភិវឌ្ឍន៍
និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ។
ទិន្នន័យដើមដែលយកមកច្នៃ និងបញ្ចូលក្នុងកំរងឯកសារនេះគឺបានមកពីសៀវភៅ ទិន្នន័យភូមិនិងឃុំសង្កាត់
ដែលបានចងក្រងជារៀងរាល់ឆ្នាំ និងមានរក្សាទុកនៅសាលាឃុំ សង្កាត់ និងមេភូមិឬតំណាងភូមិដែលជាសមាជិក
គ.ផ.ថ។ មុននឹងយកមកច្នៃ ទិន្នន័យភូមិ ទិន្នន័យឃុំសង្កាត់ បានផ្ទៀងផ្ទាត់ដោយស្មៀនឃុំសង្កាត់
ជំទប់ និងមានការឯកភាពពីមេឃុំ ចៅសង្កាត់ ដែលជាការធានាភាពត្រឹមត្រូវ និងជាក់លាក់នៃតួលេខស្ថិតិ
។
និយមន័យលំអិតនៃតួលេខស្ថិតិនិមួយៗ មាននៅក្នុងសេចក្ដីណែនាំស្ដីពីការប្រមូល ទិន្នន័យភូមិ
សំរាប់ការកសាងផែនការអភិវឌ្ឍន៍ឃុំសង្កាត់។
ក្រុមប្រឹក្សា ត្រូវប្រើប្រាស់កំរងឯកសារនេះ ក្នុងការពិនិត្យនិងផ្ទៀងផ្ទាត់ពីដំណើរ
វិវត្តពីមួយឆ្នាំទៅមួយឆ្នាំ និងរៀបចំរបាយការណ៍ស្ដីពីភាពរីកចំរើននៅពេលបញ្ចប់អណត្ដិ
របស់ក្រុមប្រឹក្សា។ ជាចាំបាច់និងពិសេស នៅពេលកសាងផែនការអភិវឌ្ឍន៏ ក៏ដូចជា
រៀបចំគម្រោងវិនិយោគក្នុងផែនការវិនិយោគរបស់ក្រុង ស្រុក ខណ្ឌ ក្រុមការងាររៀបចំ
ផែនការ ត្រូវប្រើប្រាស់កំរងឯកសារនេះធ្វើជាប្រភពព័ត៌មានដំបូងនិងជាស្នូល
សំរាប់ ការពិភាក្សា និងស្វែងយល់អំពីបញ្ហានានា ដែលកើតមាននៅឃុំ សង្កាត់ ក្នុងក្រុង
ស្រុក ខណ្ឌ របស់ខ្លួន ។
តារាងទាំងអស់ក្នុងកំរងឯកសារនេះ ពុំមានភ្ជាប់ជាមួយនូវសំណួរនាំមុខឡើយ។ ហេតុនេះ
នៅពេលពិនិត្យ និងពិចារណារកព័ត៌មានពីក្នុងតារាងទាំងនេះ គប្បីមានការចងចាំ
ថា ទិន្នន័យឬតួលេខក្នុងតារាងសុទ្ធតែមានខ្លឹមសារ និងអត្ថន័យជាកំណត់របស់វា
។ ការ ស្វែងយល់ពីខ្លឹមសារឬអត្ថន័យរបស់ទិន្នន័យ ឬតួលេខក្នុងតារាងទាំងនេះ
អាចធ្វើតាមបែប ត្រង់ៗ ឬ តាមបែបប្រយោល(មិនត្រង់ៗ) ។
គ្រប់ជំហាននៃដំណើរការកសាងផែនការអភិវឌ្ឍន៏ និងផែនការវិនិយោគ ត្រូវមានជា
ចាំបាច់នូវព័ត៌មានទាន់ពេល ដែលឆ្លុះបញ្ចាំងពិតនិងច្បាស់ពីស្ថានភាពចំពោះមុខរបស់ក្រុង
ស្រុក ខណ្ឌ ។ អាស្រ័យហេតុនេះ ក្រុមការងាររៀបចំផែនការត្រូវមាន
និងយកឯកសារ កម្រងព័ត៌មាននេះតាមខ្លួននៅរាល់ពេលប្រជុំ ហើយថែទាំឯកសារនេះឱ្យបានល្អប្រសើរ
និងងាយស្រួលរកនៅពេលត្រូវការចាំបាច់៕
Subscribe to:
Posts (Atom)