Monday, August 19, 2013

អំពីខេត្តសៀមរាប

កំរងឯកសារស្ថានភាពក្រុង ស្រុក ខណ្ឌ នេះ បានរៀបរៀងឡើងតាមរយៈ​កម្មវិធី ​កុំព្យូទ័រ​ឈ្មោះ ទិន្នន័យ​មូលដ្ឋាន​ឃុំ ហៅ​កាត់ស៊ីឌីប៊ី(CDB) ដែល​មាន​បំណង​ជាចម្បងគឺ សំរាប់​ប្រើប្រាស់​ក្នុងការ​កសាងផែន​ការ​អភិវឌ្ឍន៍ ​និងកម្មវិធី​វិនិយោគ​នៅ​ថ្នាក់​ក្រោម​ជាតិ។
ទិន្នន័យដើមដែលយកមកច្នៃ និងបញ្ចូលក្នុងកំរងឯកសារនេះគឺបានមកពី​សៀវភៅ ទិន្នន័យ​ភូមិ​និងឃុំ​សង្កាត់ ​ដែល​បានចង​ក្រងជារៀង​រាល់​ឆ្នាំ និងមាន​រក្សា​ទុក​នៅសាលាឃុំ ​សង្កាត់ និង​មេភូមិ​ឬតំណាង​ភូមិដែល​ជាសមាជិក គ.ផ.ថ។​ មុននឹង​យក​មក​ច្នៃ ទិន្នន័យភូមិ​ ទិន្នន័យ​ឃុំសង្កាត់ បានផ្ទៀងផ្ទាត់​ដោយ​ស្មៀន​ឃុំសង្កាត់ ជំទប់ ​និង​មាន​ការឯកភាព​ពីមេឃុំ ​ចៅសង្កាត់​ ដែលជា​ការ​ធានា​ភាព​ត្រឹមត្រូវ​ និង​ជាក់លាក់​នៃតួ​លេខស្ថិតិ ។
និយម​ន័យលំអិតនៃតួលេខស្ថិតិនិមួយៗ មាននៅក្នុងសេចក្ដីណែនាំស្ដីពី​ការ​ប្រមូល ​ទិន្នន័យ​ភូមិ​ សំរាប់​ការ​កសាង​ផែនការ​អភិវឌ្ឍន៍​ឃុំ​សង្កាត់។
ក្រុមប្រឹក្សា ត្រូវប្រើប្រាស់កំរងឯកសារនេះ ក្នុងការពិនិត្យនិងផ្ទៀងផ្ទាត់ពី​ដំណើរ វិវត្ត​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ និង​រៀបចំ​របាយការណ៍​ស្ដីពីភាព​រីកចំរើន​នៅពេល​បញ្ចប់​អណត្ដិ ​របស់ក្រុម​ប្រឹក្សា។ ជាចាំបាច់​និងពិសេស នៅ​ពេលកសាង​ផែនការអភិវឌ្ឍន៏​ ក៏ដូច​ជា រៀបចំ​គម្រោង​វិនិយោគ​ក្នុង​ផែនកា​រវិនិយោគ​របស់ក្រុង ស្រុក​ ខណ្ឌ​ ក្រុមការងារ​រៀបចំ ផែនការ​ ត្រូវ​ប្រើប្រាស់​កំរង​ឯកសារ​នេះធ្វើជា​ប្រភពព័ត៌មាន​ដំបូង​និង​ជា​ស្នូល សំរាប់​ ការពិភាក្សា ​និងស្វែង​យល់អំពី​បញ្ហា​នានា ​ដែលកើតមាន​នៅឃុំ សង្កាត់ ​ក្នុងក្រុង​ ស្រុក​ ខណ្ឌ ​របស់ខ្លួន ។
តារាងទាំងអស់ក្នុងកំរងឯកសារនេះ ពុំមានភ្ជាប់ជាមួយនូវសំណួរនាំមុខឡើយ។ ​ហេតុ​នេះ នៅ​ពេលពិនិត្យ​ និង​ពិចារណា​រកព័ត៌មាន​ពីក្នុងតារាង​ទាំង​នេះ គប្បី​មានការ​ចងចាំ ថា ទិន្នន័យ​ឬ​តួ​លេខ​ក្នុងតារាងសុទ្ធ​តែ​មាន​ខ្លឹមសារ និង​អត្ថន័យ​ជាកំណត់​របស់វា ។​ ការ​ ស្វែង​យល់ពី​ខ្លឹមសារ​ឬអត្ថន័យ​របស់ទិន្នន័យ​ ឬតួ​លេខក្នុង​តារាង​ទាំងនេះ អាច​ធ្វើ​តាមបែប ត្រង់ៗ តាមបែបប្រយោល(មិនត្រង់ៗ)
គ្រប់​ជំហាននៃដំណើរការកសាងផែនការអភិវឌ្ឍន៏ និងផែនការវិនិយោគ​ ត្រូវ​មាន​ជា ចាំ​បាច់​នូវព័ត៌មាន​ទាន់​ពេល ដែល​ឆ្លុះបញ្ចាំង​ពិតនិងច្បាស់​ពីស្ថានភាព​ចំពោះ​មុខ​របស់ក្រុង​ ស្រុក​ ខណ្ឌ ។ អាស្រ័យហេតុ​នេះ  ក្រុម​ការងារ​រៀប​ចំ​ផែន​ការ​ត្រូវមាន​ និងយក​ឯកសារ​ កម្រង​ព័ត៌មាន​នេះ​តាម​ខ្លួន​នៅ​រាល់ពេល​ប្រជុំ ហើយ​ថែទាំ​ឯកសារ​នេះឱ្យ​បាន​ល្អ​ប្រសើរ និង​ងាយ​ស្រួល​រក​នៅពេល​ត្រូវការ​ចាំបាច់៕