ស្ថានភាពទូទៅ


១. សេចក្ដីផ្ដើម
           ស្រុកក្រឡាញ់ ជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង១២ នៃខេត្ដសៀមរាប មានព្រំប្រទល់ខាងកើតជាប់ នឹងស្រុកពួក ខេត្ដសៀមរាប ខាងលិចជាប់នឹងស្រុកភ្នំស្រុក នឹងស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ  ខាងជើងជាប់នឹង ស្រុកស្រីស្នំ  និងខាងត្បូងជាប់នឹងបឹងទន្លេសាប និងស្រុកឯកភ្នំ ខេត្ដបាត់ដំបង។ ស្រុកក្រឡាញ់ ចែកចេញជា ១០ឃុំ ៩៧ភូមិ មានផ្ទៃដីសរុប ៥១២គីឡូម៉ែត្រការ៉េ ចំនួនគ្រួសារសរុប ១៣.១០៥ គ្រួសារមាន ប្រជាជនសរុប ៦៤.២៨៩ នាក់ ស្រី ៣២.៨៥២ នាក់ មានដង់ស៊ីតេប្រជាជន ១២២ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ប្រជាជនប្រមាណ ៩១% ជាកសិករ រស់នៅពឹងផ្នែកលើវិស័យកសិកម្ម  ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ ក្រៅពីវិស័យកសិកម្ម ដែលជាស្នូល និងជាចម្បងក៏មាន វិស័យផ្សេងៗទៀត ដូចជា សិប្បកម្ម និងសេវាកម្មផ្សេងៗ  ដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ។
          នៅខែឧសភា ឆ្នាំ២០០៩ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ បានធ្វើឡើង ប្រកបដោយជោគជ័យ ក្រោមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ។ ក្រុមប្រឹក្សាស្រុក រួមជាមួយគណៈអភិបាលស្រុក បានអនុវត្ដនូវតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីអភិបាលកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមច្បាប់ គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្ដនានា។
          ក្រុមប្រឹក្សា​ស្រុកក្រឡាញ់អាណត្ដិទី១ បានរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកនេះ សម្រាប់ឆ្នាំ ២០១២-២០១៤ ដោយយោងមាត្រា៣៨ និងមាត្រា៣៩នៃច្បាប់ស្ដីពីការគ្រប់គ្រង​រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីការកសាងផែនការអភិវឌ្ឍន៍ និង កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ១៥២ អនក្រ.បក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីការកែសម្រួលមាត្រា១២ នៃអនុក្រឹត្យស្ដីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ។ 
          កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកក្រឡាញ់ បានរៀបចំឡើងស្របតាមសេចក្ដីណែនាំ​ដោយ​មាន​ការចូលរួម និង ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ក្រុមតំណាង​ផល​ប្រយោជន៍ ពិសេសក្រុមយុវជន និងកុមារ ក្រុមប្រឹក្សាឃុំ ការិយាល័យជំនាញជុំវិញស្រុក ការិយា​ល័យ​ចំណុះសាលាស្រុក អង្គការសង្គមស៊ីវិល វិស័យឯកជន និង អ្នកពាក់ព័ន្ធនានា ក្នុងដែន​សមត្ថកិច្ចរបស់ស្រុកក្នុងការវិភាគស្ថានភាព សក្ដានុពល បញ្ហាប្រឈម និងតម្រូវការនានា។
១.១ ៖ សេចក្ដីសង្ខេបទិន្នន័យសេដ្ឋកិច្ច - សង្គមកិច្ច 
ព័ត៌មានសំខាន់ៗក្នុងស្រុក
បរិយាយ
ឯកតា
ឆ្នាំ២០១២
ផ្ទៃដីស្រុក
គីឡូម៉ែត្រក្រឡា
៥១២
ចំនួនឃុំ
ឃុំ
១០
ចំនួនភូមិ
ភូមិ
៩៧
ចំនួនប្រជាជនសរុប
នាក់
៦៤,២៨៩
ចំនួនស្ដ្រីសរុប
នាក់
៣២,៨៥២
កំណើនប្រជាជនប្រចាំឆ្នាំ
%
ចំនួនគ្រួសារសរុប
គ្រួសារ
១៣,១០៥
អត្រាមេគ្រួសារជាស្ដ្រី
%
១៣
អត្រាគ្រួសារមានមុខរបរកសិករជាចំបង
%
៩១
អត្រាកុមារអាយុ ៦-១៤ឆ្នាំ មិនបានចូលរៀន
%
អត្រាអ្នកមិនចេះអក្សរអាយុពី១៥-៦០
%
១១.៧៦
អត្រាស្ដ្រីមិនចេះអក្សរអាយុពី១៥-៦០
%
៧.០៥
ចំនួនស្ដ្រីសម្រាលកូនសរុប
នាក់
,១៣៥
អត្រាស្ដ្រីសម្រាលកូនដោយពេទ្យឆ្មប
%
៩៩
មរណភាពមាតាក្នុង១០ម៉ឺនកំណើតក្រោយពេលសម្រាលកូនពី០-១ខែ
នាក់
អត្រាគ្រួសារប្រើប្រាស់ទឹកម៉ានស៊ីន
%
អត្រាគ្រួសារប្រើប្រាស់អណ្ដូងទឹកស្អាត
%
៣៨.៣
សមាមាត្រគ្រួសារមានបង្គន់អនាម័យប្រើប្រាស់
%
៥០.១
២. ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម
២.១ ផ្នែកសេដ្ឋកិច្ច
       ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ មានប្រមាណជា៩១% ជាអ្នកប្រកបរបរកសិកម្មជាចម្បង​លើផ្ទៃដីដែល ស្ទើរតែខ្សោះជីជាតិប្រមាណជា ៨០% នៃផ្ទៃដីដែលអាចដាំដុះបានសរុបចំនួន ២៤.៣០០ហិកតា ដោយប្រើប្រាស់​ពូជស្រូវក្នុងស្រុកហើយទទួលបានទិន្នផលទាប (១.១២​ តោន ក្នុង១ហិកតា) និងពឹងពាក់ទាំងស្រុងលើទឹកភ្លៀង​ដែលមានសភាពមិនទៀងទាត់ ។ ស្រុកក្រឡាញ់ ខ្វះប្រព័ន្ឋធារាសាស្ដ្រ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើន​ផល​ស្រូវ​ ។ ដោយឡែកគ្រួសារ​កសិករចំនួន ,៣១៤ គ្រួសារ មានដីស្រែតិចជាង​មួយហិកតា និង ,០២៨ គ្រួសារ ដែលគ្មាន​ដីស្រែ បរិមាណផលស្រូវប្រចាំឆ្នាំជាមធ្យម ៤៤៣ គ.ក្រក្នុង ១នាក់ តម្លៃស្រូវលក់ចេញ​ជាមធ្យម ៩៥៦ រៀល ក្នុង១គីឡូក្រាម បរិមាណផលស្រូវនេះ អាចមានការថយចុះ ដោយហេតុថាៈ កំណើន​ប្រជាពលរដ្ឋ កើនឡើង ២% ជារៀងរាល់ឆ្នាំ នាំឱ្យតម្រូវការដីសម្រាប់សង់លំនៅដ្ឋាន​ក៏ចេះតែកើន​ឡើងដែរ ដែលជាហេតុ​ធ្វើឱ្យផ្ទៃដីបង្កបង្កើនផល និងគុណភាពដីមានការថយចុះ។
          ដូច្នេះ មុខរបរបន្ទាប់បន្សំ គឺជាការចាំបាច់សម្រាប់បំពេញនូវកង្វះខាតក្នុងជីវភាពប្រចាំ​ថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងស្រុក​ ក្រៅពីការងារស្រែចម្ការ ដូចជា ដាំបន្លែ ពោត ដំឡូងមី ដំឡូងជ្វា និងចិញ្ចឹមសត្វ/ត្រី ជាលក្ខណៈ​គ្រួសារ ការលក់ដូរតូចតាច និងធ្វើជាកម្មករសំណង់​នៅទីប្រជុំ​ជន​នានា។ គ្រួសារចំនួន ,៩១៧ គ្រួសារ ចិញ្ចឹម​គោ-ក្របី ដោយភាគច្រើនសម្រាប់ជាកម្លាំងអូស​ទាញ ជាមធ្យម ២ ទៅ ៣ ក្បាល ក្នុង១គ្រួសារ ។ មាន ៣.៥៣៩ គ្រួសារ ចិញ្ចឹមជ្រូកលើសពី ៣ក្បាល ស្មើនឹងចំនួនជ្រូកសរុប ,១៥៩ ក្បាល ។ ,៥៥៤ គ្រួសារ បាន​ចិញ្ចឹម​មាន់លើសពី ៣ក្បាល ស្មើនិងចំនួនមាន់សរុប ២៧,៨០៧ ក្បាល។ ,៤៤១គ្រួសារ បានចិញ្ចឹមទាលើសពី  ៥ក្បាល ស្មើនិងចំនួនទាសរុប ១៨,៣៣៣ក្បាល និង ៣៥ គ្រួសារ បានចិញ្ចឹម ត្រីក្នុងស្រះ និងស្រែ ។
           សិប្បកម្មនានានៅក្នុងស្រុកក្រឡាញ់រួមមាន សិប្បកម្មផលិតសង្ហារឹមពីឈើ ផ្ដៅ ឬស្សី ចំនួន ០៥ គ្រួសារ សិប្បកម្មផលិតពីដែក កញ្ចក់ និងអាលុយមីញ៉ូម ចំនួន ០៥គ្រួសារ សិប្បកម្មផលិតគ្រឿងបរិភោគ ចំនួន ០២គ្រួសារ សិប្បកម្មផ្សេងៗ ចំនួន ០១គ្រួសារ និងសេវាកម្មរួមមាន ប្រកបរបរជាអ្នកជំនួញ ចំនួន ១៤៤គ្រួសារ មុខរបរជាជាង ចំនួន ៥៤គ្រួសារ ប្រកបមុខរបរដឹកជញ្ជូន ចំនួន ៥០គ្រួសារ និងប្រកបមុខរបរ សេវាកម្មផ្សេងៗ ចំនួន ២៧៧ គ្រួសារ ។
          នៅក្នុងស្រុកក្រឡាញ់មានផ្សារចំនួន ០២ គឺផ្សារកំពង់ថ្កូវ និងផ្សារផ្លូវបំបែកក្រឡាញ់ សម្រាប់ប្រជាពរដ្ឋ ទិញនិងលក់ទំនិញ ផ្លូវដែលប្រឈមមុខនិងការជួសជុលបន្ទាន់នៅក្នុងស្រុកសរុបមានប្រវែង ២៧,៥៤២ម៉ែត្រ ក្នុងនោះចែកចេញ ជាផ្លូវក្រាលគ្រួសក្រហមប្រវែង  ២២,៥៤២ម៉ែត្រ និងផ្លូវកៅស៊ូប្រវែង ,០០០ម៉ែត្រ
          សំណង់រំដោះទឹក នៅតាមបណ្ដោយផ្លូវ រួមមាន លូទោលកាត់ផ្លូវចំនួន  ២២៨ កន្លែង លូភ្លោះ ៤០ កន្លែង ទ្វារទឹកចំនួន ៥កន្លែង ស្ពានបេតុងចំនួន ២១កន្លែង និងស្ពានដែកបេឡេចំនួន ០២កន្លែង។ 
          មធ្យោបាយដឹកជញ្ជូននានានៅក្នុងស្រុករួមមាន ៖ កង់ចំនួន ៨,០១៩គ្រឿង ម៉ូតូចំនួន ៤,៩៣៦គ្រឿង រថយន្ដឈ្នួលដឹកអ្នកដំណើរចំនួន ៥គ្រឿង រថយន្ដដឹកទំនិញចំនួន ៤៧គ្រឿង រថយន្ដប្រើប្រាស់ក្នុងគ្រួសារចំនួន ១២៧គ្រឿង គោយន្ដឆ្នៃចំនួន ១២១គ្រឿង គោយន្ដកន្ដ្រៃចំនួន ១.៣៧៧គ្រឿង ត្រាក់ទ័រចំនួន ២០គ្រឿង រថយន្ដ និងគ្រឿងចក្រផ្សេងចំនួន គ្រឿង
២.២ ផ្នែកសេដ្ឋកិច្ច
 ក.វិស័យអប់រំ 
          ស្រុកក្រឡាញ់មានសាលាមត្ដេយ្យសិក្សា ១៨កន្លែង មានសិស្ស ៧០២នាក់ ស្រី ៣៦៣នាក់ នៃកុមារ អាយុពី៣-៥ឆ្នាំ ទាំងអស់ក្នុងស្រុកដែលបង្រៀនដោយលោកគ្រូ អ្នកគ្រូចំនួន ១៩នាក់ ស្រី ១៩នាក់់ និង សាលាមតេយ្យឯកជន កន្លែង មានសិស្ស សរុប ៣០០ ស្រី ១៩០ ។
          សាលាបឋម​សិក្សាសរុបមាន ៣៦ កន្លែង បន្ទប់រៀនសរុបមានចំនួន ២៧០ បន្ទប់ ហើយថ្នាក់រៀន មាន ២៩៤ ថ្នាក់ គ្រូបង្រៀនសរុបមានចំនួន ២១២នាក់ ស្រី ៦៤នាក់។ កុមារអាយុពី ៦-១១ឆ្នាំ សរុប មាន ១០,០៤១នាក់ ។ ក្នុងចំនួននេះ មានកុមារចំនួន ១០,០៤១នាក់់ បានចូលរៀន និងកុមារចំនួន ០ នាក់ មិនបានចូលរៀនសាលាអនុវិទ្យាល័យក្នុងស្រុកមាន ៧កន្លែង ៤១បន្ទប់ មានបង្រៀនទី៧ ដល់ទី៩ បង្រៀនដោយលោកគ្រូ អ្នកគ្រូសរុប ៣៦នាក់ ស្រី ១៤នាក់ កុមារអាយុពី ១២-១៤ ឆ្នាំ សរុបមានចំនួន ,០៣៥ នាក់ ក្នុងនោះ បានចូលរៀនចំនួន ,១១៥នាក់។
          សាលាវិទ្យាល័យក្នុងស្រុកមាន ១កន្លែង មាន ២៦ បន្ទប់ មាន ២៤ ថ្នាក់រៀន បង្រៀនដោយ លោកគ្រូ អ្នកគ្រូសរុប ៥៣នាក់ ស្រី ១១នាក់ យុវជន អាយុពី ១៥-១៧ ឆ្នាំ សរុបមានចំនួន ,៤២២នាក់ ក្នុង នោះបានចូលរៀនចំនួន ,៧៤៩ នាក់។
          អ្នកមិនចេះអក្សរ អាយុពី ១៥-៤៥ឆ្នាំ ស្មើនិង ,១៧៧នាក់ ស្រី ២,២២២ នាក់  
          ផ្ទះដែលមានអគ្គីសនីប្រើប្រាស់មានចំនួន ,៤១៣ គ្រួសារ ហើយផ្ទះដែលមានអាគុយសំរាប់បំភ្លឺមាន ,៦៧៥គ្រួសារ ផ្ទះដែលបំភ្លឺដោយបន្ទះសូឡា ៦គ្រួសារ ផ្ទះដែលបំភ្លឺដោយ ឡជីវឧស្ម័ន គ្រួសារ ។

        ខ.វិស័យសុខាភិបាល

          ស្រុកក្រឡាញ់ មានការិយាល័យស្រុកប្រតិបត្ដិតាំងនៅ ដែលគ្របដណ្ដប់ចំនួនពីរស្រុក គឺរដ្ឋបាលស្រុក ក្រឡាញ់ និង​រដ្ឋបាលស្រុកស្រីស្នំ ដោយឡែកស្រុកក្រឡាញ់ មានមណ្ឌលសុខភាពចំនួន ៧កន្លែង និងមន្ទីរ​ពេទ្យ​បង្អែកចំនួន ១កន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ និងមន្ទីរពេឯទ្យឯកជន១កន្លែង មានចំនួន​ ៥ គ្រែ។

          ទាក់ទងនឹងសុខភាពស្ដ្រីកុមារ ស្ដ្រីមានផ្ទៃពោះស្ទើរតែទាំងអស់ត្រូវបានពិនិត្យផ្ទៃពោះមុនពេលសំរាលកូន។ ចំនួនពេទ្យឆ្មបមាន ១៩ នាក់ ។ ក្នុងចំណោមស្ដ្រីដែលបានសំរាលកូនចំនួន ,១៣៥ នាក់  មាន ,១៣១ នាក់  ដែលសម្រាលនៅមូលដ្ឋានសុខាភិបាល ។ មិនមានម្ដាយណាម្នាក់បានស្លាប់បន្ទាប់ពីសំរាលកូនក្នុងអំឡុង (០-១ខែ) នោះទេ ។ កុមារអាយុពី (០-១២ ខែ) សរុបមានចំនួន ១៦៧០ នាក់ កុមារកំព្រាអាយុក្រោម ១៨ឆ្នាំ សរុប ,៩០៩នាក់ ក្នុងនោះកំព្រាដោយជម្ងឺអេដស៍មានចំនួន ៦៣១នាក់។ ដោយឡែក គ្រួសារដែលមានសមាជិកកើត​អេដស៍​មាន ៦១គ្រួសារ ។ ជនពិការសរុប ៨២០នាក់ ក្នុងនោះមាន ៣២៤នាក់ ដែលមិនអាចរកចំណូលដោយ​ខ្លួន​ឯងបាន និង ៤១នាក់  អាចរកចំណូលបានដោយខ្លួនឯង   ជាមួយនោះក៏មានជនចាស់ជរាគ្មានទីពឹងចំនួន ៧៤ នាក់ផងដែរ

          ទឹកស្អាត និងអនាម័យ  ជាទូទៅប្រជាពលរដ្ឋប្រើប្រាស់អណ្តូង​ដែលមាននៅក្នុងមូលដ្ឋានសរុបចំនួន ២,០៦៩ ក្នុងនោះអណ្ដូងស្នប់-លូមានចំនួន ១,៦៨៣អណ្ដូង  ,អណ្ដូងមានការការពារចំនួន ១៤៥ អណ្ដូង និងអណ្តូងដែល​គ្មាន​ការ​ការ​ពារចំនួន ២៤១ អណ្ដូង ។

          ដោយឡែកអណ្ដូងស្នប់ និងអណ្ដូងលូទាំង ១,៦៨៣ នេះ មានអណ្ដូងចំនួន ១៩៧ មិនមានទឹកអាចប្រើ ប្រាស់បាននៅរដូវប្រាំង ប្រជាពលរដ្ឋដែលនិយមប្រើប្រាស់ឧបករណ៍ចម្រោះទឹកសំរាប់ទទួលទានមានចំនួន ,១៦៦ គ្រួសារ និងទំលាប់ទទួលទានទឹកដាំពុះ ១,៩៥៤ គ្រួសារ ស្រះទឹកសរុបមានចំនួន ១៣៥ ស្រះ ក្នុងនោះស្រះដែលមានទឹកអាចប្រើប្រាស់បានពេញមួយឆ្នាំមានចំនួន ៥៧ ស្រះ

        គ.ផ្នែកយេនឌ័រ

          ក្នុងចំណោមសមាជិកក្រុមប្រឹក្សាស្រុក ១៥ រូប ក្នុងនោះមាន ស្ដ្រី ០១ រូប គណៈអភិបាលស្រុក ០៥ រូប ក្នុងនោះមានអភិបាលរងស្រុកជាស្ដ្រីចំនួន ០២ រូប ការិយាល័យចំណុះសាលាស្រុកទាំង ០៣ការិយាល័យ មានមន្ដ្រី សរុប ១២ រូប ក្នុងនោះមានស្ដ្រី ០១ រូប។ នៅតាមបណ្ដាឃុំក្នុងស្រុកទាំង ១០ឃុំ មានក្រុមប្រឹក្សាឃុំសរុបចំនួន ៦០ រូប ក្នុងនោះមានសមាជិកក្រុមប្រឹក្សាឃុំជាស្ដ្រីចំនួន ០៩ រូប និងនៅតាមបណ្ដាភូមិក្នុងឃុំនីមួយៗ របស់ស្រុក​ក៏មានស្ដ្រីជាមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិផងដែរ ក្រៅពីនេះក៏មានប្រជាពលរដ្ឋ ជាស្ដ្រីបានចូលរួមក្នុង​ការងារសង្គមស៊ីវិលចំនួន ១៦០ នាក់ ផងដែរ។ គ្រួសារដែលមានស្ដ្រីជាមេគ្រួសារ ចំនួន ,១២៩ គ្រួសារ

          យោងតាមស្ថានភាពជាក់ស្ដែង ការលំបាកដែលស្ដ្រីក្នុងស្រុកក្រឡាញ់ជួបប្រទះ និងកត្ដាទាំងឡាយក្នុង សង្គម ដែលនាំឱ្យស្ដ្រីជួបការលំបាកញឹកញាប់ជាងបុរសគឺ សមភាព និងសមធម៌យេនឌ័រនៅមានកម្រិតតិចតួច ណាស់នៅក្នុងគ្រួសារក៏ដូចជាសហគមន៍ គឺដោយសារតែភាពក្រីក្រ អនក្ខរភាពនៃស្ដ្រី និងការប្រកាន់ទំនៀមទំលាប់ រើសអើងចំពោះស្ដ្រីភេទជាដើម។

       ឃ.ស្ថានភាពនៃភាពក្រីក្រ

       ស្រុកក្រឡាញ់ នៅមានប្រជាពលរដ្ឋស្ថិតក្នុងភាពក្រីក្រ  ដែលបណ្ដាលមកពីកត្ដាសំខាន់ៗមួយចំនួន ដូចជា ជម្ងឺឆ្លង  រ៉ាំរៃ  គ្រោះធម្មជាតិ  និងប្រជាពលរដ្ឋមួយចំនួនទៀតត្រូវខ្ចីលុយឥណទាន  ដើម្បីប្រកបមុខរបរចិញ្ចឹម​ជីវិត  ជួនកាលមុខរបរត្រូវខាតបង់ក៏បង្ខំចិត្ដលក់ដីស្រែ ឬលំនៅដ្ឋានក្នុងការសងបំណុល។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​មួយចំនួនទៀតត្រូវលក់ដីស្រែ ឬបញ្ចាំរបស់របរ  ដើម្បីយកប្រាក់ទៅរកស៊ីនៅក្រៅស្រុក និងមួយ ចំនួនទៀតត្រូវធ្វើ​ចំណាកស្រុកដោយភាពប្រថុយប្រថានដើម្បីជីវភាពរស់នៅ  

        ង.ស្ថានភាពសាសនា
          ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់   ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា  ភាគច្រើនកាន់ សាសនា​​ព្រះពុទ្ធ  ក្នុងរដ្ឋធម្មនុញ្ញក៏បានចែងដែរថាៈសាសនាព្រះពុទ្ធ គឺជាសាសនារបស់រដ្ឋ ហើយប្រជាពលរដ្ឋ​មានសិទ្ធសេរីភាពគ្រប់គ្រាន់ទៅលើជំនឿសាសនា ។ នៅក្នុងស្រុកក្រឡាញ់ ប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធ ប្រមាណ៩៨% ទោះបីមានជំនឿសាសនាខុសគ្នាតិចតួចក៏ដោយ ក៏ជំនឿនេះមិនជះឥទ្ធិពលដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនោះទេ ព្រោះថាសាសនានីមួយៗ យើងអាចវាយតំលៃបានថាៈ សុទ្ធតែជាសាសនាផ្ដល់ឱវាទ  ក្នុងការ​ដឹកនាំ  អប់រំមនុស្សឱ្យដើរស្របតាមផ្លូវល្អ ភាពសច្ចៈត្រឹមត្រូវ  ទៅលើលទ្ធិជំនឿ  និងវិធីសាស្ដ្រនៃជំនឿនោះ។ តាមការសង្ខេបឃើញថាៈ អ្នកកាន់សាសនាមួយចំនួនតូចនៅប្រកាន់បក្សពួក និងមិនគោរពតាមឱវាទសាសនា នាំ​​ឱ្យ​​អាប់អោនដល់សាសនា  និងធ្វើឱ្យពុទ្ធបរិស័ទខ្វះជំនឿលើការគោរពបូជាថែមទៀតផង 

៣.ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្ដរាយ

        ក.ប្រើប្រាស់ដីធ្លី
        ផ្ទៃដីកសិកម្ម ដែលអាចធ្វើការដាំដុះបាន ២៤,៣០០ ហិកតា  មានសភាពស្ទើតែខ្សោះជីជាតិ ជាក់ស្ដែង ផ្ទៃដី ២៤,៣០០ ហិកតា ដែលបានធ្វើស្រែវស្សាកន្លងមក ទទួលបានទិន្នផលជាមធ្យមត្រឹមតែ ២.៥៥ តោនក្នុង១  ហិកតា ប៉ុណ្ណោះ ស្រុកក្រឡាញ់មានផ្ទៃដីលិចទឹក  ៧.៩៦០ ហិកតា 

        គ្រួសារកសិករ  ដែលធ្វើការដាំដុះដោយប្រើប្រាស់ជីគីមី មានរហូតដល់ ៨៥.៨១% ហើយក៏មានគ្រួសារ កសិករប្រមាណជា ២០.៤% ដែលបានប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតផងដែរ ការប្រើប្រាស់ជាតិគីមីនេះ បាន ជះឥទ្ឋិពលមិនល្អដល់សុខភាពអ្នកប្រើប្រាស់ និងធ្វើឱ្យដីកាន់តែខ្សោះជីជាតិជាលំដាប់ ព្រោះតែការយល់មិនច្បាស់ ពីលក្ខណះបច្ចេកទេសនៃការប្រើប្រាស់ឱ្យបានត្រឹមត្រូវ ម្ដងប្រើម្ដងមិនប្រើ ព្រោះគ្មានប្រាក់គ្រប់គ្រាន់ជាដើម ជាទូទៅ ផលដំណាំដែលទទួលបានធៀបនឹងការចំណាយទិញជីនិងថ្នាំមកប្រើ គឺមានផលចំណេញតិចតួចណាស់ ម្យ៉ាងទៀត ជីវះចំរុះក្នុងទឹក ក៏ត្រូវរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ

        ខ.ការគ្រប់គ្រងធនធានធម្មជាតិ-បរិស្ថាន
        ដោយស្ថានភាពជីវភាពសង្គមបច្ចុប្បន្ន មានឧបករណ៍សម្ភារៈប្រើប្រាស់សំបូរបែប និងចំណីអាហារដែល​ មាន​សំបកវេចខ្ចប់តាមស្ដង់ដារ និងទាន់សម័យរួមផ្សំនឹងកំណើនប្រជាជនបណ្ដាលឱ្យលេចចេញនូវបញ្ហាថ្មី គឺកាក សំណល់រឹង និងមិនរលួយផ្សេងៗ ដែលអ្នកប្រើប្រាស់បានបោះចោលតាមបណ្ដាដងផ្លូវទីប្រជុំជន ធ្វើឱ្យមាន​ផលប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី អាជ្ញាធរស្រុកបានចាត់ វិធានការក្នុងការទប់ស្កាត់ចំពោះបញ្ហាដែលបានកើតឡើងទាំងអស់នេះ 

          គ.ស្ថានភាពនៃការគ្រប់គ្រងគ្រោះមហន្ដរាយ និងការប្រែប្រួលអាកាសធាតុ

          ក្នុងដំណើរការរស់នៅរបស់មនុស្ស សត្វ វត្ថុ ទាំងឡាយ រមែងជួបប្រទះនូវគ្រោះមហន្ដរាយតូច ឬធំ ពុំអាច​ជៀសផុតបានឡើយ ។ មានកត្ដាជាច្រើន ដែលធ្វើឱ្យមានការផ្លាស់ប្ដូរអាកាសធាតុ និងបញ្ហាជួបគ្រោះមហន្ដរាយ​ជា​ញឹកញាប់ ដោយសារតែប្រព័ន្ឋធារាសាស្ដ្រ ត្រពាំង បឹង ស្ទឹង អូរធម្មជាតិមួយចំនួនពុំអាចស្ដុកទឹកបាន ធ្វើ​ឱ្យ​មាន​គ្រោះ​ទឹកជំនន់លិចលង់ខូចខាត ផ្ទះសម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ប្រព័ន្ធ​ធារាសាស្ដ្រ ។ ទោះបីយ៉ាងណាក៏ដោយ រដ្ឋបាលស្រុកកំពុងតែជំរុញ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់​ឲ្យយល់​ពីស្ថានភាពបរិស្ថាន និងធនធានធម្មជាតិ ដែលកំពុងទទួលរងនូវការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរពី ការរីកចំរើន​នៃ​បច្ចេកវិទ្យា​​ដ៏ទំនើបក្នុងពិភពលោក

          ក្នុងឆ្នាំ ២០១២ នេះ គ្រោះធម្មជាតិទឹកជំនន់ បានកើតមានឡើងក្នុងភូមិសាស្ដ្រស្រុកក្រឡាញ់ ដែលជាហេតុ បណ្ដាលឱ្យលិច-ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ដំណាំស្រូវ របស់ប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រស្រុកទាំងមូល ក្នុង​នោះ​រួមមាន

        គ.១-ខូចខាត និងប៉ះពាល់ដំណាំស្រូវចំនួន ០២ ឃុំ គឺឃុំក្រូចគរ និងឃុំស្នួល

-ឃុំក្រូចគរ ខូចខាតចំនួន ៦៥ ហិកតា ស្មើនឹង ២៦០ គ្រួសារ រួមមានៈ

-ភូមិរើល ខូចខាតពង្រោះស្រូវកណ្តាលចំនួន ២០ហិកតា និងពង្រោះស្រូវធ្ងន់ ៥ហិកតា សរុប ២៥ហិកតា ស្មើនិង ១០០គ្រួសារ ។

-ភូមិព្រៃខ្យង ខូចខាតពង្រោះស្រូវកណ្តាលចំនួន ៧ហិកតា និងពង្រោះស្រូវធ្ងន់ ៣ហិកតា សរុប ១០ហិកតា ស្មើនិង ៤០គ្រួសារ ។

-ភូមិគោកថ្មី ខូចខាតពង្រោះស្រូវកណ្តាលចំនួន ៨ហិកតា និងពង្រោះស្រូវធ្ងន់ ២ហិកតា សរុប ១០ហិកតា ស្មើនិង ៤០គ្រួសារ ។

-ភូមិខ្នារត្បូង ខូចខាតពង្រោះស្រូវកណ្តាលចំនួន ១៥ហិកតា និងពង្រោះស្រូវធ្ងន់ ៥ហិកតា សរុប ២០ហិកតា ស្មើនិង ៨០គ្រួសារ ។

-ឃុំស្នួល ខូចខាតចំនួន ១៥ហិកតា ស្មើនឹង ៦០គ្រួសារ រួមមានៈ

-ភូមិព្រៃល្ងៀង ខូចខាតពង្រោះស្រូវកណ្តាលចំនួន ៧ហិកតា និងពង្រោះស្រូវធ្ងន់ ៣ហិកតា សរុប ១០ហិកតា ស្មើនិង ៤០គ្រួសារ ។

-ភូមិខ្នារត្បូង ខូចខាតពង្រោះស្រូវកណ្តាលចំនួន ៣ហិកតា និងពង្រោះស្រូវធ្ងន់ ២ហិកតា សរុប ០៥ហិកតា ស្មើនិង ២០គ្រួសារ ។

        គ.២-ការប៉ះពាល់ និងខូចខាតផ្លូវលំៈ

          ចំពោះផ្លូវលំ សរុបរួមប្រវែង ១០,៥៨៤ម៉ែត្រ និងប្រព័ន្ធធារាស្រ្តប្រវែង ៤៧០ម៉ែត្រ បន្ទាប់ពីជនលិច រួចមក គឺទទួលរងការប៉ះពាល់មួយចំនួន ។

៤.ស្ថានភាពនៃការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

        ក.ការគ្រប់គ្រងដែនដី

    បញ្ហាទំនាស់ដីធ្លីជាបញ្ហាដែលកំពុងតែកើតមានឡើងជាបន្តបន្ទាប់ អាជ្ញាធរស្រុក និងការិយាល័យជំនាញកំពុងតែមាន វិធានការដោះស្រាយតាមនិតិវិធីច្បាប់ភូមិបាល ។ ស្រុកបានទទួលការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានចំនួន០៣ឃុំ គឺឃុំស្នួល ឃុំសែនសុខ ឃុំរោងគោ ដែលគាំទ្រដោយអង្គការអេកូសន ។ដូចនេះបញ្ហាដីធ្លី ជាបញ្ហាសំខាន់ដែលស្រុកយកចិត្តទុកដាក់ខិតខំ

ស្វែងរកដៃគូរអភិវឌ្ឍនានា ដើម្បីជួយគាំទ្រពង្រីកដល់ឃុំមួយចំនួនទៀតក្នុងស្រុក ។

        .ការគ្រប់គ្រងស្ថិតិ

          ទាក់ទងការងារអត្រានុកូលដ្ឋាន ក្នុងឆ្នាំ ២០១២ គិតត្រឹមឆមាសទី នេះ

-ប្រជាពលរដ្ឋចំនួន  ៥៨០ នាក់ ស្រី ២៧៧ នាក់ បានធ្វើសំបុត្របញ្ជាក់កំណើត

-ទារកចំនួន ២០៩ នាក់ ស្រី ១០៤ នាក់ បានធ្វើសំបុត្រកំណើត

          -ប្ដីប្រពន្ឋចំនួន  ៤៥ គូរ បានធ្វើសំបុត្រអាពាហ៍ពិពាហ៍

          - អ្នកស្លាប់ចំនួន ១៨ នាក់  ស្រី់ នាក់ បានធ្វើសំបុត្រមរណភាព

មានគ្រួសារចំនួន ៣៥គ្រួសារ ស្មើនឹង ១៤៥ នាក់ ស្រី ៧៦ នាក់ ដែលបានផ្លាស់ទីលំនៅចូល និង មានគ្រួសារ ចំនួន ៥៤ គ្រួសារ ស្មើរនិង ២១០ នាក់ ស្រី ១១២ នាក់  ដែលបានផ្លាស់ទីលំនៅចេញ មានគ្រួសារ ២៥ គ្រួសារ ដែលបានរស់នៅលើដីសាធារណៈរបស់រដ្ឋ

.ការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ

ការប្រព្រឹត្ដបទល្មើសផ្សេងៗដូចជា ករណីឃាតកម្ម-ចោរប្លន់-ចាប់ជំរិតមានចំនួន ៤ ករណី  ចោរលួចមាន ១៩ ករណី

ទំនាស់ និងវិវាទភាគច្រើនដែលស្រុកបានធ្វើការសម្រុះសម្រួលគឺជាវិវាទដីធ្លី វិវាទប្ដីប្រពន្ឋវិវាទទាក់ទង និង ការខ្ចីបុលប្រាក់កាស និងទំនាស់ក្នុងគ្រួសារជាដើម។ ជាក់ស្ដែងក្នុងឆ្នាំកន្លងមក វិវាទដីធ្លីមាន ៣២ ករណី និង​វិវាទផ្សេងៗមាន ៤០ ករណី តែទោះជាយ៉ាងណាក៏ដោយ ក៏ស្រុកនៅជួបបញ្ហាលំបាកជាច្រើន ទាក់ទង នឹងសមត្ថភាពយល់ដឹងផ្នែកច្បាប់នានា ដែលជាហេតុនាំឱ្យការឆ្លើយតបមិនទាន់បានសមស្របទៅនឹងតម្រូវការរបស់​ប្រជាពលរដ្ឋ